កម្ចី​​​ថ្មី​​​របស់​​​ធនាគារ​​​ពិភពលោក​​​ធ្វើ​​​ឲ្យ​​​សកម្មជន​​​បឹង​​​កក់​​​ផ្ទុះ​​​កំហឹង

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

កាលពីម្សិលមិញ អ្នកគាំទ្រសហគមន៍បឹងកក់បានលើកឡើងថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសរបស់ធនាគារពិភពលោកក្នុងការផ្តល់កម្ចីថ្មីចំនួន១០០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ស្របពេលការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជនសិទ្ធិដីធ្លីដាក់ពន្ធនាគារកំពុងបន្តកើតមាន។

កម្ចីនេះ ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រនិងមានបំណងធ្វើឲ្យផ្លូវតាមជនបទ និងការអប់រំកម្រិតមធ្យមសិក្សាមានភាពប្រសើរឡើងនោះ គឺជាមូលនិធិជុំទី២ដែលទីភ្នាក់ងារផ្តល់កម្ចីមួយនេះបានផ្តល់មកឲ្យកម្ពុជា ចាប់តាំងពីពេលលុបចោលការផ្អាករយៈពេលប្រាំឆ្នាំកាលពីខែឧសភាឆ្នាំមុនមក។  ធនាគារពិភពលោកបានសម្រេចផ្អាកផ្តល់មូលនិធិ បន្ទាប់ពីការសើុបអង្កេតផ្ទៃក្នុងដែលខ្លួនបានចេញកាលពីឆ្នាំ២០១១បានរកឃើញថា ខ្លួនមានជាប់ពាក់ព័ន្ធមួយផ្នែកនៅក្នុងការបណ្តេញ អ្នកភូមិប្រហែល៣០០គ្រួសារពីតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ។

កាលពីម្សិលមិញ អ្នកតស៊ូមតិសិទ្ធិដីធ្លីមួយចំនួនមានការមិនយល់ស្របចំពោះបញ្ហាថា តើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់សំណង និងផ្ទះដល់គ្រួសារដែលត្រូវបានបណ្តេញចេញសមស្របត្រឹមត្រូវតាមកម្ចីថ្មីរបស់ ធនាគារពិភពលោកនេះឬក៏អត់ ឬក៏ថា តើការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជនសិទ្ធិដីធ្លីដាក់ពន្ធនាគារក្នុងពេលថ្មីៗក្នុងនោះរួមមានដូចជាអ្នកស្រី ទេព វន្នី សកម្មជនមកពីសហគមន៍បឹងកក់ជាដើមនោះ គួរតែបានធ្វើឲ្យធនាគារពិភពលោកពិចារណាឡើងវិញអំពីការវិនិយោគរបស់ខ្លួន ឬយ៉ាងណា។

សកម្មជន សុង ស្រីលាភ ដែលជាអ្នកភូមិរងការបណ្តេញចេញមួយរូបបាននិយាយថា “ប្រសិនបើ ធនាគារពិភពលោកផ្តល់មូលនិធិដល់គម្រោងថ្មីមួយទៀត នោះវានឹងជាកំហុស លើកទី២”។ អ្នកស្រីបានបន្តថា “ពួកគេមិនគួរផ្តល់មូលនិធិដល់រដ្ឋាភិបាលកម្ពុជាទេ ពេលយើងឃើញថា អ្នកស្រី ទេព វន្នី កំពុងជាប់ពន្ធនាគារនៅឡើយនោះ “។

លោក ច័ន្ទ ពុទ្ធីស័ក្តិ សកម្មជនម្នាក់ទៀតបានលើកឡើងថា មូលនិធិរបស់ធនាគារពិភពលោក គឺ “អាក្រក់មួយផ្នែកសម្រាប់ប្រទេសកម្ពុជា” ជាពិសេសខណៈអ្នកស្រីទេព វន្នី កំពុងជាប់ពន្ធនាគារនៅឡើយ។ លោក បាននិយាយថា “ប្រសិនបើពួកគេផ្តល់មូលនិធិដល់កម្ពុជា ពួកគេគួរតែមានលក្ខខណ្ឌជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានតម្លាភាពពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងបញ្ហាដីធ្លី”។

អ្នកនាំពាក្យធនាគារពិភពលោកមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយនោះឡើយ។

បន្ទាប់ពីធនាគារពិភពលោកចេញរបាយការណ៍ផ្ទៃក្នុងស្តីពីគម្រោងនៅតំបន់បឹងកក់នេះ របាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៣ដែលធ្វើឡើងដោយអ្នករាយការណ៍ពិសេសស្តីពីការផ្តល់លំនៅដ្ឋានគ្រប់គ្រាន់បានលើកឡើងអំពីការបណ្តេញចេញនេះ ដើម្បីជំរុញឲ្យធនាគារពិភពលោកពិចារណាអំពីញ្ហាសិទ្ធិមនុស្សឲ្យបានកាន់តែទូលំទូលាយជាងមុន ជាផ្នែកនៃកម្ចី និងកញ្ចប់ជំនួយរបស់ខ្លួន។

របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “អ្នករាយការណ៍ពិសេសគិតថា ករណីនេះ [តំបន់បឹងកក់] បង្ហាញយ៉ាងច្បាស់ថា ធនាគារពិភពលោកចំបាច់ត្រូវតែបញ្ចូលបញ្ហាសិទ្ធិមនុស្សទៅក្នុងប្រតិបត្តិការអភិវឌ្ឍវិស័យដីធ្លីរបស់ខ្លួនជាបន្ទាន់”។

ស្របពេលមានការបន្តផ្តល់មូលនិធិដល់កម្ពុជាកាលពីខែឧសភាឆ្នាំមុន ធនាគារពិភពលោកនេះបានចេញសេចក្តីថ្លែងការណ៍មួយដែលទំនងជាលើកឡើងថា បញ្ហានៅតំបន់បឹងកក់ត្រូវបានដោះស្រាយភាគច្រើនហើយ ដោយលើកឡើងថា “គ្រួសារមានសិទ្ធិភាគច្រើន” ដែលនៅសេសសល់ក្នុងតំបន់បឹងកក់បានចរចា និងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីសាលារាជធានី ឬក៏ជ្រើសរើសយកសំណង។

ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងរដ្ឋាភិបាល និងអ្នករងការបណ្តេញចេញដ៏លេចធ្លោមួយចំនួននៅតំបន់បឹងកក់កាន់តែយ៉ាប់យឺុនឡើង។ នៅក្នុងខែកញ្ញា សកម្មជនបឹងកក់៤នាក់ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែពីបទចោទពាក់ព័ន្ធការតវ៉ាឆ្នាំ២០១១ ហើយនៅក្នុងខែកុម្ភៈ អ្នកស្រី ទេពវន្នី ដែលជាសកម្មជនដ៏លេចធ្លោនៅសហគមន៍បឹងកក់ត្រូវបានផ្តន្ទាទោសរយៈពេល៣០ខែដោយសារជាប់ពាក់ព័ន្ធក្នុងការតវ៉ាដោយឡែកមួយទៀតនៅក្នុងឆ្នាំ២០១៣។

លោក សឿង សារ៉ន អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិនៅអង្គការសមាគមធាងត្នោតបានលើកឡើងថា “បញ្ហានេះនៅមិនទាន់ដោះស្រាយទាំងស្រុងនៅឡើយទេ”។ លោកបានបន្តថា “ធនាគារពិភពលោក…គួរតែជំរុញលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនដីធ្លីជាពិសេសសកម្មជនមកពីតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី”។

លោក សឿង សារ៉ន បានលើកឡើងទៀតថា បញ្ហាសំណង និងការចាប់សកម្មជនដាក់ពន្ធនាគារ គឺជាផ្នែកនៃបញ្ហាដដែល។

លោកបានថ្លែងថា សកម្មជនទាំងនោះ”គ្រាន់តែចង់ការពារដីធ្លីរបស់ខ្លួនតែប៉ុណ្ណោះ”។ លោកបានថ្លែងបន្តថា “ខ្ញុំគិតថា វាមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នាទេ។វាជាបញ្ហាមានជាប់ពាក់ព័ន្ធនឹងគ្នា”។ ទោះជាយ៉ាងណា លោក សៀ ភារម្យនាយកប្រតិបត្តិក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានស្វាគមន៍កម្ចីរបស់ធនាគារ នេះ ដោយលើកឡើងថា ប្រាក់ទាំងនេះអាចជួយកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា កម្ចីថ្មីនេះនឹងអនុញ្ញាតឲ្យធនាគារពិភពលោកតស៊ូមតិជំនួសមុខឲ្យគ្រួសារនៅសេសសល់ទាំង១០ក្នុងតំបន់បឹងកក់ដែលនៅមិនទាន់ទទួលបានសំណងនៅឡើយនោះ។

លោកបានថ្លែងថា “ធនាគារនេះអាចផ្តល់ជាការជំរុញលើកទឹកចិត្តដល់រដ្ឋាភិបាលដើម្បីបញ្ចប់បញ្ហាទាំងនេះ”។ លោកបានថ្លែងបន្តថា “ជាមួយកម្ចីដែលមានទំហំទឹកប្រាក់១០០លានដុល្លារ ខ្ញុំគិតថា វាមិនមែនជាការងារលំបាកនោះទេ”៕ស៊ុយឈាង

Posted in កម្ពុជា, ការឃុំខ្លួន, ការពារដីធ្លី, ការពារសិទ្ធិមនុស្ស, ជម្លោះដីធ្លី, ដំណោះស្រាយ, បឹងកក់, រស្មីកម្ពុជា, សិទ្ធិមនុស្ស, អំពើហិង្សា, VOD សំឡេងប្រជាធិបតេយ្យ | Tagged , , , , , , , , , , | Leave a comment

ពលរដ្ឋថាក្រសួងបដិសេធទទួលយកញត្តិដែលទាមទារឲ្យដោះស្រាយបញ្ហាដីធី្ល

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

ពលរដ្ឋរងគ្ពលរដ្ឋរងគ្រោះបញ្ហាដីធ្លីចំនួន៧គ្រួសារ នៅតំបន់បឹងកក់ អះអាងថា ក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ បានច្រានចោលការស្នើសុំរបស់ពួកគេ ដែលទាមទារឲ្យស្ថាប័នមួយនេះ ជួយដោះស្រាយបញ្ហាដីធ្លីនៅសេសសល់ ដោយក្រសួងថា ករណីនេះ សាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ។
ពលរដ្ឋម្នាក់អ្នកស្រី ហុង សុខខេង Continue reading

Posted in កម្ពុជា, ការឃុំខ្លួន, ការបណ្តេញចេញដោយបង្ខំ, ការពារដីធ្លី, ការពារសិទ្ធិមនុស្ស, កោះសន្តិភាព, ជម្លោះដីធ្លី, ដំណោះស្រាយ, បឹងកក់, សិទ្ធិមនុស្ស, VOD សំឡេងប្រជាធិបតេយ្យ | Tagged , , | Leave a comment

ក្រសួងយុត្តិធម៌ថាអ្នកធ្វើយុទ្ធនាការអាវខ្មៅអាចប្រឈមនឹងផ្លូវច្បាប់

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានលើកឡើងថា អ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី គឺអាចប្រឈមនឹងផ្លូវច្បាប់ បើសិនជាមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់។

ការលើកឡើងនេះ បន្ទាប់ពីសកម្មជនដីធ្លីដែលសកម្មធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមធ្វើយុទ្ធនាការនេះ ឲ្យបានខ្លាំងក្លាជាងមុន ដើម្បីសុំឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លី Continue reading

Posted in កម្ពុជា, ការឃុំខ្លួន, ជម្លោះដីធ្លី, ដំណោះស្រាយ, បឹងកក់, សង្គមស៊ីវិល, សិទ្ធិមនុស្ស, អំពើហិង្សា, VOD សំឡេងប្រជាធិបតេយ្យ | Tagged , , , , , , , , , | Leave a comment

ក្រុម​ស្ត្រី​មក​ពី​៣​សហគមន៍​ស្នើ​ក្រសួង​ដែនដី​ជំរុញ​ឲ្យ​សាលា​ក្រុង​ដោះស្រាយ​ជម្លោះ​ដីធ្លី

ពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ បុរីកីឡា និងអេស.អូ.អេស (SOS) មកតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ បុរីកីឡា និងអេស.អូ.អេស (SOS) មកតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមស្ត្រីសហគមន៍មានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមកពីតំបន់បុរីកីឡា បឹងកក់ ព្រមទាំងស្ត្រីមកពីសហគមន៍អេស.អូ.អេស (SOS) បានលើកគ្នាតវ៉ាជាថ្មីនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តជំរុញបន្ថែមឲ្យអភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយផលប៉ះពាល់ជូនពួកគាត់ឲ្យបានចប់សព្វគ្រប់។ ការលើកគ្នាតវ៉ាជាថ្មីនេះ ដោយសារក្រុមស្ត្រីរងគ្រោះចោទប្រកាន់សាលារាជធានីភ្នំពេញ Continue reading

Posted in កម្ពុជា, ការពារដីធ្លី, ជម្លោះដីធ្លី, ដំណោះស្រាយ, បឹងកក់, វិទ្យុអាស៊ីសេរី, សិទ្ធិមនុស្ស | Tagged , , , , , , , , , , , | Leave a comment

ធម្មជាតិ​តំបន់​បឹងកក់​ បាន​ក្លាយ​ជា​មហន្តរាយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍

គ្រឿងចក្រពេលឈូសធ្វើផ្លូវលើអតីតតំបន់បឹងកក់ថ្មីនេះ។ ហុង មិនា

គ្រឿងចក្រពេលឈូសធ្វើផ្លូវលើអតីតតំបន់បឹងកក់ថ្មីនេះ។ ហុង មិនា

ភ្នំពេញ: កាលពីដប់ឆ្នាំមុន នាដើមខែកុម្ភៈនេះសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន Shukaku Inc របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនបានប្រកាសនូវកិច្ចព្រមព្រៀងមួយ ដើម្បីផ្លាស់ប្តូរតំបន់បឹងកក់ឲ្យចូលទៅក្នុងតំបន់លាតសន្ធឹងនៃពហុគម្រោងអភិវឌ្ឍន៍យ៉ាងទំនើបមួយ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀតមនុស្សរាប់ពាន់នាក់ ត្រូវបានគេបណ្តេញចេញពីផ្ទះសំបែង និងដីធ្លីរបស់ខ្លួន ហើយចលនាតវ៉ាក៏ចាប់ផ្តើមកើតមានឡើងយ៉ាងក្តៅគគុកក្នុងចំណោមអ្នកស្រុកដែលមិនពេញចិត្ត។ Continue reading

Posted in កម្ពុជា, ការឃុំខ្លួន, ការបណ្តេញចេញដោយបង្ខំ, ការពារសិទ្ធិមនុស្ស, ជម្លោះដីធ្លី, បឹងកក់, ភ្នំពេញ ប៉ុស្ដិ៏, សិទ្ធិមនុស្ស, អំពើហិង្សា | Tagged , , , , , , , , , , , | Leave a comment

តុលាការ​នឹង​បើក​សវនាការ​សំណុំ​រឿង​អ្នកស្រី ទេព វន្នី រឿង​​ប្រើ​ហិង្សា​លើ​សន្តិសុខ​នៅ​ថ្ងៃ​២៣ កុម្ភៈ

c0356dbc-a2ab-402c-a7cc-c2ac6a224429

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីសហគមន៍បឹងកក់ នាតុលាការកំពូល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្នុងសំណុំរឿងចោទប្រកាន់អ្នកស្រី ទេព វន្នី សហគមន៍បឹងកក់ ថាប្រើហិង្សាលើសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ២នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ។

មេធាវីនៃអង្គការលីកាដូ (Licadho) អ្នកស្រី Continue reading

Posted in កម្ពុជា, ការពារដីធ្លី, ជម្លោះដីធ្លី, បឹងកក់, វិទ្យុអាស៊ីសេរី, សិទ្ធិមនុស្ស | Tagged , , , , | Leave a comment

សាលា​ឧទ្ធរណ៍​សម្រេច​លើក​សាលដីកា​លើ​ករណី​ ទេព វន្នី ចុង​ខែ​នេះ

សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ពេលត្រូវបាននាំមកសាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន

សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ពេលត្រូវបាននាំមកសាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន

ភ្នំពេញ: បន្ទាប់ពីសវនាការលើក្ដីជនជាប់ចោទ លោកស្រី ទេព វន្នី ប្រមាណជាបីម៉ោងពីម្សិលមិញ សាលាឧទ្ធរណ៍បានប្រកាសលើកពេលលើការសម្រេចសាលដីការបស់ខ្លួនទៅចុងខែកុម្ភៈនេះដោយបន្តឲ្យឃុំខ្លួនជនជាប់នៅក្នុងពន្ធនាគារព្រៃសបើទោះបីជនជាប់ចោទបានបដិសេធការចោទប្រកាន់ដោយបានបង្កហិង្សាលើមន្ត្រីសាធារណៈក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៣។

ជនជាប់ចោទ ទេព វន្នី រួមទាំងបក្ខពួកបីនាក់ទៀតឈ្មោះ Continue reading

Posted in កម្ពុជា, ការឃុំខ្លួន, ជម្លោះដីធ្លី, បឹងកក់, ភ្នំពេញ ប៉ុស្ដិ៏, សិទ្ធិមនុស្ស, អំពើហិង្សា | Tagged , , , , , , , , , , , , | Leave a comment